តៃកុងហំពិតជាខ្លាហានមែន ទោះជួបគ្រោះថ្នាក់ចរាចរណ៍ក៏គាត់ខំសម្តែងដែរ

អ្នកអាចមិនចង់ដឹង មិនចង់លឺ តែមេរៀនជីវិតតំរូវអោយយើងដោះស្រាយវា(រឿងដែលកំពុងប្រឈម) ស្តាប់សំដីតៃកុងហំត្រង់នេះ គិតឃើញច្រើនគួរសម
សប្បាយចិត្តដែលយុវវ័យទៅចូលរួមច្រើន ចូលរួមរៃលុយគ្នាជួយតួឯក(តៃកុងហំដែលទើបតែរងគ្រោះថ្នាក់ចរាចរណ៍យប់នេះផង គាត់អង្គុយលើរទេះរុញដើម្បីសំដែងរឿងនេះ😢បញ្ជាក់មិនមែនតួអង្គគាត់តំរូវអោយអង្គុយលើរទេះរុញទេ)
ហើយខ្ញុំស្តាយបំផុតអ្នកចូលរួមខ្លះ អត់ស្តាប់អត្ថន័យក្នុងសាច់រឿងទេ គាត់មើលលើកាយវិការតួច្រើនជាង(អត្ថន័យកំពុងអប់រំ ភ្ញៀវចូលរួមរវល់សើចជាមួយកាយវិការអ្នកសំដែង)


ប្រភព៖Lynavy

Comments