នៅសល់តែជាង៥ម៉ោងទៀតប៉ុណ្ណេាះ ពួកយើងនឹងជួបជាមួយលោកពូ កែវ រដ្ឋា ហៅ ពូហំ ដែលនឹងត្រូវឡើងសម្តែង

នៅសល់តែជាង៥ម៉ោងទៀតប៉ុណ្ណេាះ ពួកយើងនឹងជួបជាមួយលោកពូ កែវ រដ្ឋា ហៅ ពូហំ ដែលនឹងត្រូវឡើងសម្តែងជូនទស្សនិកជនបានទស្សនារឿង « ថៅកែចិត្តចោរ »។ តែជាអកុសល លោកពូបានជួបគ្រេាះថ្នាក់ចរាចរណ៍កាលពីល្ងាចមិញនេះវេលាម៉ោងប្រហែលជា ៨:០០ នាទីក្រោយពីហាត់សមជាមួយគ្នារួច។ ហេតុតែស្រលាញ់សិល្បៈខ្មែរលោកពូនៅតែខិតខំព្យាយាមឡើងសម្តែងជូនទស្សនិកជនឲ្យបានទស្សនាសិល្បៈល្ខោននិយាយមួយនេះឲ្យខានតែបាន។ នេះជាការប្តេជ្ញាចិត្តរបស់លោកពូ។
ពួកយើងមិនភ្លេចឡើយចំពេាះការលះបង់ដ៏ធំមួយនេះ។ សូមជួយគាំទ្រសិល្បៈខ្មែរទាំងអស់គ្នាណា! ជួបគ្នានៅមហាស្រពចតុម្មុខ វេលាម៉ោង ២:៣០ រសៀលនេះ !
សូមប្រជាពលរដ្ឋខ្មែរមានសំណាងល្អ និងសុវត្ថិភាពរាល់ពេលធ្វើដំណើរតាមផ្លូវកុំបីខានឡើយ! 



ប្រភព៖ khmerart Action


Comments