ចោរប្លន់​ធនាគារ​ vs សន្តិសុខ​

ចោរប្លន់​ធនាគារ​ vs សន្តិសុខ​
បរទេស​ ៖ ថ្មីៗនេះ ប៉ូលិសសហរដ្ឋអាមេរិក បានបង្ហាញវីដេអូអំពីសកម្មភាពខ្មាន់កាំភ្លើងម្នាក់ព្យាយាម ចូលប្លន់ធនាគារមួយកន្លែងក្នុងទីក្រុង Rockford នៃរដ្ឋ Illinois សហរដ្ឋអាមេរិក។​ តាមរយៈវីដេអូនេះ គេឃើញខ្មាន់កាំភ្លើងម្នាក់បិទម៉ាស់ កាន់កាំភ្លើង ដើរយ៉ាងប្រញាប់ចូលក្នុងធនាគារ Alpine Bank ភ្លាមៗនោះ ខ្មាន់កាំភ្លើងរូបនេះ បានបាញ់ប្រហារទៅលើសន្តិសុខកំពុងឈរយាមផ្នែកខាងក្នុងធនាគារ រំពេចនោះបុរសសន្តិសុខ ក៏ដកកាំភ្លើងពីចង្កេះបាញ់តបតរវិញ។ ការបាញ់ប្រហារដ៏ក្តៅ​គគុក ក៏បានចាប់ផ្តើមឡើង និងត្រូវបានបញ្ចប់ទៅវិញដោយខ្មាន់
កាំភ្លើងរូបនេះ ដេកដួលនៅក្រៅទ្វាធនាគារ។ តាមប្រភព័ត៌មានបានឲ្យដឹងថា បុរសសន្តិសុខឈ្មោះ Brian Harrison ជាសន្តិសុខប្រចាំការពារធនាគារ Alpine Bank។ រីឯបុរសខ្មាន់កាំភ្លើង ត្រូវគេស្គាល់អត្តសញ្ញាណឈ្មោះ Laurence Turner។ តាមប្រភព​ព័ត៌មាន​​បានឲ្យដឹងទៀតថា លោក Brian Harrison ដែលជាសន្តិសុខបានបាញ់សម្លាប់ចោរប្លន់ម្នាក់នោះគឺមិនមានទោសទេ ខណៈគាត់បានបាញ់តបតវិញ ដើម្បីការពារខ្លួននិងជីវិតបុគ្គលិកធនាគារទាំងនោះ។ តាមប្រភពព័ត៌មានមន្ត្រីប៉ូលិសទីក្រុង Rockford បានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ Laurence Turner ត្រូវគ្រប់កាំភ្លើង ២គ្រាប់បណ្តាលឲ្យបាត់បងជីវិតនៅកន្លែងកើតហេតុ ខណៈខ្មាន់កាំភ្លើងរូបនេះកំពុងញៀនថ្នាំយ៉ាងខ្លាំង៕

 អត្ថបទ៖ Khmer5 News

Comments