អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បាននិយាយថាទូ ATM របស់ធនាគារឯកជននានាសម្រាប់បើកលុយនៅតាមទីសាធារណៈ បង្កឲ្យកើតមានបទល្មើសនិងអសន្តិសុខសង្គម ។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ លោកចៅហ្វាយក្រុងបានបញ្ជាក់ទៀតថា ទូ ATM ទាំងអស់នៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញអាចនឹងត្រូវលុបបំបាត់ចោលទាំងស្រុង ប្រសិនបើពុំមានមនុស្សយាមនិងមើលថែ ។
ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស ខាងលើនេះបានធ្វើឡើងបន្ទាប់ពីមានករណីផ្ទុះទូ ATM មួយរបស់ធនាគារកាណាឌីយ៉ា ដែលមានទីតាំងជាប់របងមន្ទីរ ពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្សី ក្រុមទី៤២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ បណ្តាលឲ្យមានការខូចខាតទូATMប្រហែល ៨០% ហើយកម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងដោះមីនស៊ីម៉ាក់ បានចុះទៅស្រាវជ្រាវដោយផ្ទាល់នៅទីតាំងទូដកលុយ (ATM) របស់ធនាគារកាណាឌីយ៉ានៅព្រឹកថ្ងៃទី១៨ មីនា នេះ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចការបំផ្ទុះនេះដើម្បីយកលុយក្នុងទូ ៕

ប្រភព៖អង្រុុក
Comments
Post a Comment