
ជាទូទៅមនុស្សពីរនាក់ដែលស្រលាញ់គ្នា តែងតែប៉ងប្រាថ្នាផ្លូវជីវិតស្នេហាមួយដែលពោរពេញទៅដោយសុភមង្គល ជាពិសេសទៅទៀតនោះគឺវាអាចបន្តបានស្ថិតស្ថេរជារៀងដរាប។ ប៉ុន្តែអ្វីដែលមិនអាចប្រកែកបាននោះគឺការនៅជាមួយគ្នារាល់ថ្ងៃេជៀសមិនផុតឡើយនូវការឈ្លោះប្រកែកគ្នាតាមរយៈពាក្យសម្ដី និងទង្វើ គ្រាន់តែតិចនិងច្រើនតែប៉ុណ្ណោះ ដែលប្រៀបបានដូចទៅនឹងអណ្ដាតនិងធ្មេញដែលនៅជាមួយគ្នាជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់គឺស្ថិតនៅត្រង់ថា តើយើងគួរមានវីធីយ៉ាងណាដើម្បីរក្សាទំនាក់ទំនងស្នេហាដែលយើងខិតខំចាប់ផ្ដើមដោយលំបាកអោយស្ថិតស្ថេរបានយូរអង្វែង? ខាងក្រោមនេះគឺជាសម្រង់គន្លឹះល្អៗក្នុងការរក្សាទំនាក់ទំនងស្នេហាអោយបានយូរអង្វែង៖១. សិក្សាពីចំណុចល្អនិងអាក្រក់ពីគ្នាទៅវិញទៅមកជាការពិតណាស់ នៅក្នុងលោកនេះគ្នាននរណាម្នាក់កើតមកល្អអត់ខ្ចោះឡើយ ដូច្នេះហើយនៅពេលដែលយើងដាក់បេះដូងស្រលាញ់មនុស្សម្នាក់ហើយ យើងត្រូវតែហ៊ានទទួលយកនូវចំណុចល្អនិងអាក្រក់របស់ដៃគូរ។ ប៉ុន្តែមិនមែនមានន័យថា ទោះបីដៃគូរអ្នកមានចំណុចអាក្រក់ច្រើន អ្នកនៅតែទទួលយកនោះឡើយ។ អ្្នកគួរតែថ្លឹងថ្លែងដោយប្រើប្រាស់ហេតុមកពិចារណា។២. ផ្ដល់ពេលវេលានិងសេរីភាពអោយគ្នាទៅវិញទៅមកការដែលផ្ដល់សិទ្ធសេរីភាព និងពេលវេលាអោយដៃគូររបស់អ្នក គឺពិតណាស់វាអាចធ្វើអោយមានទំនុកចិត្តរវាងគ្នានិងគ្នា ក៏ដូចជាពេលវេលាសម្រាប់ដៃគូរម្ខាងៗ មានពេលវេលាផ្ទាល់ខ្លួនសម្រាប់ធ្វើអ្វីផ្សេងៗ។ ដូច្នេះវាគឺជាហេតុធ្វើអោយដៃគូរទាំងសងខាងមានភាពនឹករលឹកនិងក្ដីស្រឡាញ់ចំពោះគ្នាកាន់តែច្រើនឡើងទ្វេដង។៣. ប្រើប្រាស់ពេលមួយចំណែកពីការងារដើម្បីស្វែងយល់ពីគ្នាអោយបានច្រើននៅក្នុងយុគសម័យប្រកួតប្រជែងនេះ មនុស្សមួយចំនួនមានភាពមមាញឹកលើការងារ ការប្រកបរបររកស៊ី និងការចំណាយពេលសម្រាប់ខ្លួនផងដែរ ហើយបើក្រឡេកទៅមើលពីជីវិតស្នេហាវិញ សម្រាប់ពួកគេវាអាចមានភាពសោះកក្រោះ និយាយអោយចំទៅគឺថាអត់ជាតិតែម្ដង ដូចេ្នះហើយវាទាមទារអោយដៃគូរទាំងពីរឆ្លៀតពេលវេលាខ្លះពីភាពមាមាញឹកដើម្បីស្វែងយល់ពីគ្នាបន្ថែម ថាតើដៃគូរសងម្ខាងចង់បានអ្វីអោយប្រាកដ។ បើសិនជាពួកគេអាចធ្វើដូចនេះបាន វាអាចលុបបំបាត់ភាពថ្នាំងថ្នាក់រវាងគ្នានិងគ្នា ហើយធ្វើអោយចំណងស្នហារបស់ពួកគេកាន់តែល្អប្រសើរទ្វេឡើង។៤. បង្កើតចំណងដោយចែករំលែកអ្នីមួយជាមួយគ្នា
យើងដឹងហើយថា កាន់តែចែករំលែករបស់រួមគ្នាដូចជាទុក្ខលំបាក គឺធ្វើឲ្យចំណងស្នេហាកាន់តែជិតស្និទ ចង់មិនចង់ដៃគូត្រូវឆ្លងកាត់ការបំភ្លេចចំណងទាំងអស់នោះមុននឹងបែកគ្នា។ បើអាចចងចំណងទាំងនេះ កាន់តែច្រើនទំនាក់ទំនងកាន់តែរឹងមាំ។ ឧទាហរណ៍ ការដែលប្រើប្រាស់គណនីសន្សំលុយមួយរួមគ្នា និងសម្រាប់សន្សំប្រាក់ រួមគ្នាអាចបង្កើតអោយដៃគូរមានអារម្មណ៍ជាមនុស្សតែមួយ មិនអាចបាត់បានក្នុងជីវិត។
Comments
Post a Comment