កម្ចាត់ជាតិពុលអោយអស់ ចេញពីក្នុងខ្លួនជាមួយ វិធីងាយទាំង ១០នេះ

ធ្វើការនឿយហត់ ឬស្ថិតក្នុងតំបន់ដែលមានបរិយាកាសអាប់អួរជា​ហេតុ​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង​ស្រូប និង​ផ្ទុក​ជាតិ​ពុល​ដែល​ធ្វើ​ឲ្យ​សុខ​ភាព​យើង​ធ្លាក់​ដុន​ដាប។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​យើង​ប្រសើរ​ជាង​មុន និង​មាន​អារម្មណ៍​រីករាយ​ជា​ប្រចាំ  ​សូម​ណែ​នាំ​អាហារ​ និង​វិធី​សាស្ត្រ​ងាយៗ​ទាំង ១០ យ៉ាង​ដើម្បី​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន៖

១. ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន៖

ដូច​រាប់​បញ្ចូល​ទាំង​អង្ករ​ក្រហម ផ្លែ​ឈើ ​និង​បន្លែ​ដែល​ដាំ​ជា​លក្ខណៈ​ធម្មជាតិ។ បន្លែ និង​រុក្ខជាតិ​ជា​ច្រើន​ទៀត​ដូចជា៖ ខ្ទឹម​ស ប្រូខូលី ស្ពៃ​ក្ដោប សារាយ​សមុទ្រ និង​ខ្ញី​ជា​ដើម​គឺ​ជា​ប្រភេទ​បន្លែ​ដែល​ល្អ​ឥត​ខ្ចោះ​សម្រាប់​កម្ចាត់​ជាតិ​ពុល​ និង​សារ​ធាតុ​មិន​ល្អ​ចេញ​ពី​ក្នុង​ខ្លួន។





២. សម្អាត និង​ការ​ពារ​ថ្លើម​ដោយ​ផឹក​តែ​បៃ​តង ញ៉ាំ​ការ៉ុត ទំពាំង​បាយ​ជូរ ប៉ោម និង​ផ្លែ​ប័រ។


៣. ញ៉ាំ​អាហារ​ដែល​សំបូរ​ជាតិ​វីតាមីន C ដើម្បី​ជួយ​ឲ្យ​រាង​កាយ​ផលិត​សារ​ធាតុ​គ្លូតា​សាយអន (glutathione)  ជា​សារ​ធាតុ​ម្យ៉ាង​ដែល​ជួយ​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​ថ្លើម និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត។


៤. ផឹក​ទឹក​យ៉ាង​ហោច​ណាស់ ២ លីត្រ​ក្នុង​មួយ​ថ្ងៃ។៥.ដក​ដង្ហើម​ឲ្យ​វែងៗ​ដើម្បី​អនុញ្ញាត​ឲ្យ​អុកស៊ីសែន​ស្រូប​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រាង​កាយ​របស់​អ្នក​បាន​ពេញ​លេញ​ល្អ។


៦. កាត់​បន្ថយ​ស្ត្រេស​ដោយ​ការ​គិត និង​ធ្វើ​សកម្មភាព​វិជ្ជមាន។


៧. អនុវត្ត​វិធីសាស្ត្រ​កម្ចាត់​ជាតិ​ពុល​ដោយ​ប្រើ​ទឹក ដោយ​ងូត​ទឹក​ក្ដៅ​អ៊ុនៗ​រយៈ​ពេល​ប្រាំ​នាទី​ ដោយ​ឲ្យ​ទឹក​ប៉ះ​លើ​ខ្នង​ផង​ដែរ។ បន្ទាប់​ពី​នោះ​ងូត​ទឹក​ត្រជាក់​រយៈ​ពេល ៣០ វិនាទី។ ធ្វើ​របៀប​នេះ​ទៅ​មក​បី​ដង មុន​ពេល​ចូល​គេង ៣០ នាទី។


៨. ចូល​សូ​ណា ដោយ​សារ​ការ​សូ​ណា​ជួយ​កម្ចាត់​ជាតិ​ពុល​តាម​រយៈ​ការ​បញ្ចេញ​ញើស។


៩. ខាត់​ស្បែក ឬ​សាក​ល្បង​ម៉ាស្សា​ខាត់​បាត​ជើង​ដើម្បី​បញ្ចេញ​ជាតិ​ពុល​តាម​រយៈ​ក្រពេញ​ញើស​របស់​អ្នក។ គ្រឿង​ខាត់​ស្បែក​នេះ​អាច​រក​បាន​នៅ​ហាង​លក់​ផលិតផល​បែប​ធម្មជាតិ។


១០. តើ​វិធី​ណា​ដែល​សំខាន់​បំផុត​ក្នុង​ការ​កម្ចាត់​ជាតិ​ពុល? វេជ្ជបណ្ឌិត Bennett បាន​មាន​ប្រសាសន៍​ថា៖ “ការ​ហាត់​ប្រាណ ហាត់​យ៉ូហ្គា ឬ​លោត​អន្ទាក់​រយៈ​ពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​វិធី​សាស្ត្រ​កម្ចាត់​ជាតិ​ពុល​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត។”
ប្រភព៖konpov.com

Comments